27 កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំនៀលទៅក្នុងសាសន៍របស់ខ្លួន
28 តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនឹងមានកូនផង
29 នេះហើយជាច្បាប់ ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង
30 ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសំរេចតាមច្បាប់នេះគ្រប់ចំពូក
31 គឺយ៉ាងដូច្នោះ ដែលមនុស្សនោះនឹងបានវៀររួច ពីសេចក្ដីទុច្ចរិត តែឯស្ត្រីនោះ ត្រូវទ្រាំទ្រនឹងអំពើដ៏លាមករបស់ខ្លួនវិញ។