ជនគណនា 6:1-6 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា​នឹង​ញែក​ខ្លួន​ចេញ ដោយ​បន់​បំណន់​របស់​ពួក​ន៉ាសារីត ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា

3 នោះ​ត្រូវ​ញែក​ខ្លួន​ឲ្យ​ផុត​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក‌ខ្មេះ ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​នីមួយ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ ទោះ​ស្រស់ ឬ​ក្រៀម​ផង

4 ក្នុង​វេលា​ដែល​ញែក​ខ្លួន​ចេញ​ដូច្នេះ នោះ​មិន​ត្រូវ​បរិភោគ​អ្វី ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ ចាប់​តាំង​ពី​គ្រាប់​ទៅ​ដល់​សំបក​ផង

5 នៅ​វេលា​ដែល​ញែក​ខ្លួន​ដោយ​បន់​បំណន់ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​កាំបិត​មក​ប៉ះ​សក់​ផង ត្រូវ​ឲ្យ​បាន​បរិសុទ្ធ ដរាប​ដល់​បាន​សំរេច​កំណត់​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង

6 នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​មួយ​ឡើយ