15 និងកញ្ច្រែង១ផ្ទុកដោយនំបុ័ងឥតដំបែ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយដោយប្រេង នំក្រៀបឥតដំបែរប្រោះដោយប្រេង ហើយដង្វាយម្សៅ និងដង្វាយច្រួចនោះផង
16 រួចត្រូវឲ្យសង្ឃយកទាំងអស់ ទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាប និងដង្វាយដុតរបស់អ្នកនោះដែរ
17 ក៏ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃដង្វាយមេត្រី ដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ត្រូវឲ្យសង្ឃថ្វាយដង្វាយម្សៅ និងដង្វាយច្រួចដែរ
18 នោះអ្នកន៉ាសារីតត្រូវកោរសក់ នៃការញែកខ្លួនចេញនៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចយកសក់ដែលបានទុកក្នុងវេលាញែកខ្លួនចេញនោះ ទៅដាក់លើភ្លើងដែលឆេះនៅក្រោមយញ្ញបូជានៃដង្វាយមេត្រី
19 ត្រូវឲ្យសង្ឃយកស្មាចៀម ដែលស្ងោរឆ្អិនហើយ និងនំឥតដំបែ១ ពីក្នុងកញ្ច្រែង ហើយនឹងនំក្រៀបឥតដំបែ១ មកដាក់នៅដៃនៃអ្នកន៉ាសារីតនោះ ក្រោយដែលគេបានកោរសក់ហើយ
20 រួចត្រូវឲ្យសង្ឃគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះជារបស់បរិសុទ្ធ សំរាប់សង្ឃនោះ ព្រមទាំងទ្រូង ដែលគ្រវី និងស្មា ដែលលើកចុះឡើងផង ក្រោយមក ទើបអ្នកន៉ាសារីតនោះ នឹងផឹកស្រាទំពាំងបាយជូរបាន។
21 នេះហើយជាច្បាប់ ខាងឯពួកន៉ាសារីត ដែលបានបន់បំណន់ ហើយខាងឯដង្វាយ ដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ដោយព្រោះការញែកខ្លួនចេញ ក្រៅពីដង្វាយណាដែលគេយកមកបាន តាមបំណន់ដែលគេបន់នោះ គឺយ៉ាងនោះដែលត្រូវធ្វើតាមច្បាប់នៃការញែកខ្លួនចេញ។