ជនគណនា 6:19-25 KHOV

19 ត្រូវ​ឲ្យ​សង្ឃ​យក​ស្មា​ចៀម ដែល​ស្ងោរ​ឆ្អិន​ហើយ និង​នំ​ឥត​ដំបែ​១ ពី​ក្នុង​កញ្ច្រែង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​១ មក​ដាក់​នៅ​ដៃ​នៃ​អ្នក​ន៉ាសារីត​នោះ ក្រោយ​ដែល​គេ​បាន​កោរ​សក់​ហើយ

20 រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី និង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។

21 នេះ​ហើយ​ជា​ច្បាប់ ខាង​ឯ​ពួក​ន៉ាសារីត ដែល​បាន​បន់​បំណន់ ហើយ​ខាង​ឯ​ដង្វាយ ដែល​គេ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ការ​ញែក​ខ្លួន​ចេញ ក្រៅ​ពី​ដង្វាយ​ណា​ដែល​គេ​យក​មក​បាន តាម​បំណន់​ដែល​គេ​បន់​នោះ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ធ្វើ​តាម​ច្បាប់​នៃ​ការ​ញែក​ខ្លួន​ចេញ។

22 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

23 ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដោយ​ពាក្យ​យ៉ាង​នេះ គឺ​ត្រូវ​ពោល​នឹង​គេ​ថា

24 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង

25 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​ផង