ជនគណនា 6:6-12 KHOV

6 នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​មួយ​ឡើយ

7 គឺ​មិន​ត្រូវ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដោយ​ព្រោះ​ឪពុក​ម្តាយ ឬ​បង​ប្អូន​ប្រុស​ស្រី ក្នុង​កាល​ដែល​គេ​ស្លាប់​នោះ​ឡើយ ដ្បិត​ជាប់​ការ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​ហើយ

8 នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ នោះ​តែង​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច

9 បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧

10 រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

11 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ហើយ​១​ទៀត​ជា​ដង្វាយ​ដុត ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​នោះ ដោយ​ព្រោះ​កំហុស ដែល​បាន​ធ្វើ​ពី​ដំណើរ​ខ្មោច​ស្លាប់​នោះ ព្រម​ទាំង​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង

12 រួច​ត្រូវ​ឲ្យ​អ្នក​នោះ​បន់​កំណត់​ពេល​វេលា ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ថ្មី​ទៀត ហើយ​ត្រូវ​យក​កូន​ចៀម អាយុ​១​ខួប មក​សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​ការ​រំលង ដ្បិត​ថ្ងៃ​មុន​ទាំង​ប៉ុន្មាន​បាន​សាប‌សូន្យ​ហើយ ពី​ព្រោះ​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ខ្លួន​ហើយ។