ជនគណនា 7:5-11 KHOV

5 ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សំរាប់​ការ‌ងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន

6 ដូច្នេះ​ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី

7 លោក​ឲ្យ​រទេះ​២ និង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ

8 ហើយ​រទេះ​៤ និង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ

9 តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លី‌សែង​វិញ។

10 ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាស‌នា

11 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាស‌នា។