ជនគណនា 7:54-60 KHOV

54 នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ

55 ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

56 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

57 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

58 ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

59 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ។

60 នៅ​ថ្ងៃ​ទី​៩ នោះ​ត្រូវ​ជា​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី ជា​កំពូល​លើ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន