ជនគណនា 7:61-67 KHOV

61 ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ

62 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

63 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

64 ពពែ​ឈ្មោះ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

65 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី។

66 នៅ​ថ្ងៃ​ទី​១០ នោះ​ត្រូវ​ជា​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ដាន់

67 ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ