ជនគណនា 7:79-85 KHOV

79 ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

80 កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

81 គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត

82 ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប

83 ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​អេណាន់។

84 នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល សំរាប់​បុណ្យ​ឆ្លង​អាស‌នា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់ គឺ​ជា​ថាស​ប្រាក់​១២ ចាន‌គោម​ប្រាក់​១២ កូន​ចាន​មាស​១២

85 ឯ​ថាស​ប្រាក់​នីមួយៗ មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចាន‌គោម​នីមួយៗ មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ