81 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
82 ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
83 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
84 នេះជាដង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់ គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២
85 ឯថាសប្រាក់នីមួយៗ មានទំងន់១៣០ដំឡឹង ហើយចានគោមនីមួយៗ មានទំងន់៧០ដំឡឹង បូករួមប្រាក់ក្នុងគ្រឿងទាំងនោះទៅ ត្រូវជា២ពាន់៤០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
86 ឯកូនចានមាស១២ ដែលដាក់ពេញដោយកំញាន នោះនីមួយៗ មានទំងន់១០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ រួមទំងន់មាសទាំងប៉ុន្មានក្នុងកូនចានទាំងនោះទៅត្រូវជា១២០ដំឡឹង
87 ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ និងកូនចៀមឈ្មោល១២ អាយុ១ខួប ព្រមទាំងដង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សំរាប់ជាដង្វាយលោះបាប