19 ហើយបានយកពួកលេវី ពីពួកកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនលោក ដើម្បីនឹងទទួលក្រសួងរបស់ពួកកូនចៅអ៊ីស្រាអែលក្នុងត្រសាលជំនុំ ហើយឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលផង ដើម្បីកុំឲ្យគេកើតមានសេចក្ដីវេទនាណា ក្នុងកាលដែលគេចូលទៅជិតទីបរិសុទ្ធនោះឡើយ។