1 នៅខែចេត្រក្នុងឆ្នាំទី២ រាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ នៅត្រង់ទីរហោស្ថានស៊ីណាយថា
2 ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលធ្វើបុណ្យរំលងនៅវេលាកំណត់ដែរ
3 គឺនៅថ្ងៃ១៤ខែនេះឯង ដល់ល្ងាចត្រូវឲ្យធ្វើបុណ្យនោះនៅវេលាកំណត់ ត្រូវតែធ្វើតាមរបៀប និងច្បាប់ ហើយបញ្ញត្តនៃបុណ្យនោះគ្រប់ចំពូក
4 ម៉ូសេក៏បង្គាប់ពួកកូនចៅអ៊ីស្រាអែលឲ្យធ្វើបុណ្យរំលង
5 ដូច្នេះ គេក៏ធ្វើបុណ្យនោះត្រង់ទីរហោស្ថានស៊ីណាយ នៅថ្ងៃ១៤ខែចេត្រ នៅវេលាពេលល្ងាច តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គឺពួកកូនចៅអ៊ីស្រាអែលបានធ្វើសំរេចយ៉ាងដូច្នោះ។