ជនគណនា 9:1-6 KHOV

1 នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​២ រាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

2 ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​កំណត់​ដែរ

3 គឺ​នៅ​ថ្ងៃ​១៤​ខែ​នេះ​ឯង ដល់​ល្ងាច​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នោះ​នៅ​វេលា​កំណត់ ត្រូវ​តែ​ធ្វើ​តាម​របៀប និង​ច្បាប់ ហើយ​បញ្ញត្ត​នៃ​បុណ្យ​នោះ​គ្រប់​ចំពូក

4 ម៉ូសេ​ក៏​បង្គាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​បុណ្យ​រំលង

5 ដូច្នេះ គេ​ក៏​ធ្វើ​បុណ្យ​នោះ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​១៤​ខែ​ចេត្រ នៅ​វេលា​ពេល​ល្ងាច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គឺ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​សំរេច​យ៉ាង​ដូច្នោះ។

6 រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ