15 នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
16 ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ
17 បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែល ក៏ដំឡើងត្រសាលនៅទីនោះ
18 ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ា ដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង
19 កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ
20 ជួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ
21 ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ