ជនគណនា 9:18-23 KHOV

18 ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង

19 កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ

20 ជួន‌កាល​ពពក​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​តាំង​នៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា រួច​ដែល​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ

21 ហើយ​ជួន‌កាល​ពពក​គ្រាន់​តែ​នៅ​ពី​ល្ងាច​ដល់​ព្រឹក រួច​ព្រឹក​ឡើង កាល​ណា​បាន​ឡើង​ផុត​ទៅ នោះ​គេ​ក៏​ចេញ​ដំណើរ​ទៅ កាល​ណា​ពពក​បាន​ឡើង​ផុត​ទៅ ទោះ​បើ​ជា​ពេល​ថ្ងៃ ឬ​យប់​ក្តី គង់​តែ​គេ​ក៏​ចេញ​ដំណើរ​ទៅ​ដែរ

22 ឬ​បើ​ជា​២​ថ្ងៃ ឬ​១​ខែ ឬ​១​ឆ្នាំ ដែល​ពពក​នៅ​ជាប់​លើ​រោង​ឧបោសថ​ឥត​រើ​ទៅ​ឯ​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​នៅ​ទី​នោះ​ជា​ដរាប ឥត​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ឡើយ តែ​វេលា​ណា​ដែល​ពពក​ឡើង​ផុត​វិញ នោះ​ទើប​គេ​ចេញ​ដំណើរ​ទៅ

23 គឺ​តាម​តែ​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ដំឡើង​ត្រសាល ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្តាប់​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា តាម​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដោយ‌សារ​ម៉ូសេ។