20 ជួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ
21 ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ
22 ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ
23 គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានព្រះបន្ទូលមកដោយសារម៉ូសេ។