ជនគណនា 9:6-12 KHOV

6 រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ

7 រួច​ជំរាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់ មិន​ឲ្យ​យើង​ខ្ញុំ​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង

8 នោះ​ម៉ូសេ​ប្រាប់​គេ​ថា ចាំ​សិន ទំរាំ​ខ្ញុំ​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា។

9 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​ដំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ

11 គឺ​ត្រូវ​ឲ្យ​គេ​ធ្វើ​នៅ​ពេល​ល្ងាច ក្នុង​ថ្ងៃ​១៤ ខែ​ពិសាខ​វិញ ត្រូវ​ឲ្យ​គេ​បរិភោគ​បុណ្យ​នោះ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែរ ហើយ​នឹង​បន្លែ​ល្វីង

12 មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​ចំពូក