អេសេគាល 1:17-23 KHOV

17 កាល​ណា​វា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​មុខ​ឥត​បែរ​ទៅ​ខាង​ណា​ឡើយ

18 ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែកនៅ​ពេញ​ជុំវិញ

19 កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​ហោះ​ទៅ នោះ​កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ នោះ​កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដូច​គ្នា

20 នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ នោះ​វា​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​វា​ក៏​ទៅ​កន្លែង​ដដែល កង់​ទាំង​នោះ​បាន​លើក​ឡើង​អម​ទៅ ពី​ព្រោះ​វិញ្ញាណ​របស់​តួ​មាន​ជីវិត ក៏​នៅ​ក្នុង​កង់​ដែរ

21 កាល​ណា​ពួក​នោះ​ចេញ​ទៅ ពួក​នេះ​ក៏​ទៅ​ដែរ កាល​ណា​ពួក​នោះ​ឈប់​នៅ ពួក​នេះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នោះ​បាន​លើក​ឡើង​ផុត​ពី​ដី នោះ​កង់​ទាំង‌ឡាយ ក៏​បាន​លើក​ឡើង អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​តួ​មាន​ជីវិត បាន​នៅ​ជាប់​ក្នុង​កង់​ដែរ។

22 នៅ​ពី​លើ​ក្បាល​នៃ​តួ​មាន​ជីវិត នោះ​មាន​ដូច​ជា​ផ្ទៃ​មេឃ ដែល​មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ

23 ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត