5 ហើយពីកណ្តាលនោះ ក៏មានចេញភាពដូចជាតួមានជីវិត៤រូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស
6 គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤
7 ឯជើងរាល់តួនោះ សុទ្ធតែត្រង់ បាតជើងក៏ដូចជាបាតជើងនៃកូនគោ ហើយភ្លឺព្រោងព្រាត ដូចជាលង្ហិនខាត់យ៉ាងភ្លឺ
8 តួទាំងនោះមានដៃនៃមនុស្ស នៅក្រោមស្លាបគ្រប់ទាំង៤មុខ ឯមុខ និងស្លាបទាំងប៉ុន្មានរបស់តួទាំងនោះគឺយ៉ាងដូច្នេះ
9 ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកបែរឡើយ
10 ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ
11 ឯមុខ ហើយនឹងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន