12 ហើយតួទាំងមូល និងខ្នង ដៃ ស្លាប ព្រមទាំងកង់ផង ក៏មានពេញដោយភ្នែកនៅជុំវិញ គឺទាំងកង់៤នោះផង
13 រីឯកង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»
14 គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី
15 ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាតួមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ
16 កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ
17 កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃតួមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
18 ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន