18 ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន
19 រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរ នៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។
20 នេះជាតួមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃសាសន៍អ៊ីស្រាអែល ត្រង់ទន្លេកេបារ ហើយខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ
21 គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស
22 ឯសណ្ឋានមុខរបស់តួទាំងនោះ គឺជាមុខដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារ ព្រមទាំងភាពនឹងតួទាំងនោះផង គ្រប់គ្នាបានហើរត្រង់ទៅខាងមុខរៀងខ្លួន។