អេសេគាល 10:19-22 KHOV

19 រួច​ចេរូប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ដី នៅ​ចំពោះ​ភ្នែក​ខ្ញុំ មាន​ទាំង​កង់​អម​ទៅ​ផង នោះ​ក៏​ទៅ​ឈរ នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​សណ្ឋិត​នៅ​ពី​លើ។

20 នេះ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ត្រង់​ទន្លេ​កេបារ ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូប៊ីន​ដែរ

21 គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស

22 ឯ​សណ្ឋាន​មុខ​របស់​តួ​ទាំង​នោះ គឺ​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ ព្រម​ទាំង​ភាព​នឹង​តួ​ទាំង​នោះ​ផង គ្រប់​គ្នា​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។