អេសេគាល 10:3-9 KHOV

3 កំពុង​ដែល​មនុស្ស​នោះ​ចូល​ទៅ ចេរូប៊ីន​ក៏​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​ពពក​ក៏​នៅ​ពេញ​ក្នុង​ទីលាន​ខាង​ក្នុង

4 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក​នោះ ហើយ​ទីលាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា

5 ក៏​មាន​ឮ​សូរ​សន្ធឹក​ស្លាប​របស់​ចេរូប៊ីន រហូត​ដល់​ទីលាន​ខាង​ក្រៅ ហាក់​ដូច​ជា​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល

6 រីឯ​កាល​ទ្រង់​បាន​បង្គាប់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក ឲ្យ​កើប​យក​រងើក​ភ្លើង​ពី​កណ្តាល​កង់​ទាំង​នោះ គឺ​ពី​កណ្តាល​ចេរូប៊ីន​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ឈរ​នៅ​ក្បែរ​កង់​ទាំង​នោះ

7 ចំណែក​ចេរូប៊ីន​១​ក៏​លូក​ដៃ​ពី​កណ្តាល​ពួក​ចេរូប៊ីន ទៅ​ចាប់​យក​ភ្លើង​ដែល​នៅ​កណ្តាល​ចេរូប៊ីន ទៅ​ដាក់​ក្នុង​ដៃ​របស់​មនុស្ស ដែល​ស្លៀក​សំពត់​ទេស‌ឯក ហើយ​អ្នក​នោះ​ទទួល​យក រួច​ចេញ​ទៅ

8 ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។

9 ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​កង់​៤​នៅ​ខាង​ចេរូប៊ីន គឺ​កង់​១​ខាង​ចេរូប៊ីន​១ ហើយ​កង់​១​ខាង​ចេរូប៊ីន​១​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល