5 ក៏មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលទ្រង់មានព្រះបន្ទូល
6 រីឯកាលទ្រង់បានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្តាលកង់ទាំងនោះ គឺពីកណ្តាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ
7 ចំណែកចេរូប៊ីន១ក៏លូកដៃពីកណ្តាលពួកចេរូប៊ីន ទៅចាប់យកភ្លើងដែលនៅកណ្តាលចេរូប៊ីន ទៅដាក់ក្នុងដៃរបស់មនុស្ស ដែលស្លៀកសំពត់ទេសឯក ហើយអ្នកនោះទទួលយក រួចចេញទៅ
8 ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។
9 ខ្ញុំក៏ក្រឡេកទៅ ឃើញមានកង់៤នៅខាងចេរូប៊ីន គឺកង់១ខាងចេរូប៊ីន១ ហើយកង់១ខាងចេរូប៊ីន១ទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល
10 ឯភាពនៃកង់ទាំង៤នោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់១នៅក្នុងកង់១ទៀត
11 កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលដំរង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ