អេសេគាល 10:8-14 KHOV

8 ខណៈ​នោះ នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន ឃើញ​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស​លេច​មក។

9 ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​កង់​៤​នៅ​ខាង​ចេរូប៊ីន គឺ​កង់​១​ខាង​ចេរូប៊ីន​១ ហើយ​កង់​១​ខាង​ចេរូប៊ីន​១​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល

10 ឯ​ភាព​នៃ​កង់​ទាំង​៤​នោះ មាន​សណ្ឋាន​ដូច​គ្នា​ទាំង​អស់ គឺ​បែប​ដូច​ជា​មាន​កង់​១​នៅ​ក្នុង​កង់​១​ទៀត

11 កាល​ណា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​ខាង ឥត​ងាក​បែរ​ទៅ​ឯ​ណា​ក្នុង​កាល​ដែល​កំពុង​តែ​ទៅ​នោះ​ឡើយ គឺ​ទិស​ណា​ដែល​ដំរង់​ទៅ នោះ​ទាំង​អស់​ក៏​ទៅ​តាម ឥត​ងាក​បែរ​ទៅ​ឯ​ណា​ឡើយ

12 ហើយ​តួ​ទាំង​មូល និង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំវិញ គឺ​ទាំង​កង់​៤​នោះ​ផង

13 រីឯ​កង់​ទាំង​នោះ ខ្ញុំ​ឮ​គេ​ហៅ​ថា «កង់​វិល»

14 គ្រប់​គ្នា​មាន​មុខ​៤ មុខ​ទី​១​ជា​មុខ​ដូច​ជា​ចេរូប៊ីន មុខ​ទី​២​ជា​មុខ​មនុស្ស មុខ​ទី​៣​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​៤​ជា​មុខ​ឥន្ទ្រី