12 នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសំរេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ
13 រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ។
14 នោះព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
15 កូនមនុស្សអើយ គឺជាបងប្អូនឯងបង្កើតទេតើ ព្រមទាំងបងប្អូនឯង ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលពួកអ្នកនៅក្រុងយេរូសាឡិមបានប្រាប់ថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់ដល់យើងរាល់គ្នាទុកជាកេរអាករហើយ
16 ហេតុនោះត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
17 ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញរួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែល ឲ្យដល់ឯងរាល់គ្នា
18 នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ