អេសេគាល 12:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2 កូន​មនុស្ស​អើយ ឯង​នៅ​កណ្តាល​ពូជ‌ពង្ស​រឹង‌ចចេស​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សំរាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សំរាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស

3 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀប‌ចំ​អីវ៉ាន់ សំរាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ ត្រូវ​ឲ្យ​ឯង​រើ​ចេញ​ពី​កន្លែង​ឯង ទៅ​កន្លែង​១​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង‌ចចេស​ក៏​ដោយ

4 ត្រូវ​ឲ្យ​ឯង​រើ​យក​អីវ៉ាន់​ឯង​ចេញ នៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀប‌ចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​ឯង​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស

5 ចូរ​ជីក​ទំលុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ