អេសេគាល 12:13-19 KHOV

13 អញ​នឹង​លាត​មង​អញ​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​អញ អញ​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែ​លោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ

14 អញ​នឹង​កំចាត់‌កំចាយ​ពួក​អ្នក​ដែល​នៅ​ជុំវិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ

15 ដូច្នេះ កាល​ណា​អញ​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

16 ប៉ុន្តែ​អញ​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់​អត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

17 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

18 កូន​មនុស្ស​អើយ ចូរ​ស៊ី​អាហារ​ឯង​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ

19 រួច​ចូរ​ប្រាប់​ដល់​ពួក​ជន​ក្នុង​ស្រុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា គេ​នឹង​ស៊ី​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ស្រុក​គេ​នឹង​ត្រូវ​ខូច​បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ដែរ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ