24 ដ្បិតនឹងគ្មានការជាក់ស្តែងក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ
25 ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសំរេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនឹងធ្វើសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
26 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
27 កូនមនុស្សអើយ មើល ពូជពង្សអ៊ីស្រាអែល គេនិយាយថា ការជាក់ស្តែងដែលគាត់ឃើញ នោះសំដែងពីគ្រាទៅមុខជាយូរ គាត់ទាយពីវេលា ដែលនៅឆ្ងាយនៅឡើយ
28 ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសំរេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។