អេសេគាល 12:6-12 KHOV

6 ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង ឡើង​ទុក​ជា​ទី​សំគាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល

7 ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់ ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្ងៃ ទុក​ដូច​ជា​អីវ៉ាន់​សំរាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទំលុះ​កំផែង​ដោយ​ដៃ ខ្ញុំ​ក៏​បញ្ចេញ​អីវ៉ាន់​ក្នុង​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។

8 លុះ​ព្រឹក​ឡើង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​ដល់​ខ្ញុំ​សួរ​ថា

9 កូន​មនុស្ស​អើយ តើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ពួក​រឹង‌ចចេស​នោះ មិន​បាន​សួរ​ឯង​ទេ​ឬ​អី​ថា អ្នក​ធ្វើ​អ្វី​ដូច្នេះ

10 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​ដល់​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ

11 ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា​ឯង​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង

12 គ្រា​នោះ ចៅ‌ហ្វាយ​ដែល​នៅ​កណ្តាល​ពួក​គេ លោក​នឹង​លី​អីវ៉ាន់​របស់​លោក​ចេញ​ទៅ​ក្នុង​ងងឹត គេ​នឹង​ជីក​ទំលុះ​កំផែង ដើម្បី​បញ្ចេញ​អីវ៉ាន់​តាម​នោះ លោក​នឹង​បាំង​មុខ ដើម្បី​មិន​ឲ្យ​ភ្នែក​ឃើញ​ស្រុក​ឡើយ