អេសេគាល 13:1-5 KHOV

1 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2 កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ធ្លាប់​ទាយ ហើយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ​ចុះ ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ហោរា​ល្ងី‌ល្ងើ ដែល​ទាយ​តាម​តែ​ចិត្ត​របស់​ខ្លួន ឥត​មាន​ឃើញ​អ្វី​ឡើយ

4 ឱ​ពួក​អ៊ីស្រា‌អែល​អើយ ពួក​ហោរា​របស់​ឯង​បាន​ធ្វើ​ដូច​ជា​ឆ្កែ​ចចក នៅ​ទី​ចោល​ស្ងាត់

5 ឯង​រាល់​គ្នា​មិន​បាន​ឡើង​ទៅ​ឯ​ចន្លោះ​ដែល​គេ​បំបាក់​ទំលាយ​កំផែង​ទេ ក៏​មិន​បាន​សង់​កំផែង​ឡើង​ការ‌ពារ​ពួក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​អាច​ឈរ​នៅ​ក្នុង​គ្រា​ចំបាំង នៅ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ានោះ​ដែរ