អេសេគាល 13:20-23 KHOV

20 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ទាស់​នឹង​កែប​កំណល់​របស់​ឯង​រាល់​គ្នា ដែល​ឯង​ប្រើ​សំរាប់​ដេញ​តាម​ព្រលឹង​មនុស្ស ឲ្យ​ហើរ​ទៅ​ទាក់​ជាប់​នោះ អញ​នឹង​ហែក​ចេញ​ពី​ដៃ​ឯង​រាល់​គ្នា​វិញ ហើយ​នឹង​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​ឯង​រាល់​គ្នា​បាន​រក​ដេញ​តាម ឲ្យ​ហើរ​ទៅ​ទាក់​ជាប់​នោះ​ឯង

21 អញ​នឹង​ហែក​ស្បៃ​របស់​ឯង​រាល់​គ្នា​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​រាស្ត្រ​អញ​រួច​ពី​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ផង នោះ​គេ​នឹង​មិន​នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា ឲ្យ​ឯង​ដេញ​ចាប់​ទៀត​ឡើយ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

22 ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​សេចក្ដី​កំភូត ជា​ពួក​អ្នក​ដែល​អញ​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​ឯង​បាន​ចំរើន​កំឡាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ

23 ហេតុ​នោះ ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ឬ​ទាយ​ទំនាយ​ទៀត​ឡើយ ហើយ​អញ​នឹង​ជួយ​រាស្ត្រ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។