អេសេគាល 14:9-15 KHOV

9 បើ​ហោរា​ណា​ត្រូវ​បញ្ឆោត ហើយ​បាន​បញ្ចេញ​ពាក្យ​ណា​នោះ គឺ​ព្រះ‌យេហូវ៉ា អញ​នេះ​ហើយ ដែល​បាន​បញ្ឆោត​គេ ហើយ​អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ចេញ​ពី​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ទៅ​ផង

10 គេ​នឹង​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ឯ​សេចក្ដី​ទុច្ចរិត​របស់​ហោរា​នោះ​នឹង​បាន​ដូច​ជា​សេចក្ដី​ទុច្ចរិត របស់​អ្នក​ដែល​រក​គេ​ដែរ

11 ដើម្បី​កុំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​វង្វេង​ចេញ​ពី​អញ ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោក‌គ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​រាស្ត្រ​អញ​វិញ ហើយ​ឲ្យ​អញ​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

12 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

13 កូន​មនុស្ស​អើយ បើ​ស្រុក​ណា​ធ្វើ​បាប​នឹង​អញ ដោយ​ប្រព្រឹត្ត​រំលង​អ្វី រួច​អញ​លូក​ដៃ​ទៅ​លើ​គេ ឲ្យ​ផ្តាច់​ស្បៀង​អាហារ ហើយ​ឲ្យ​គេ​កើត​មាន​សេចក្ដី​អំណត់ ព្រម​ទាំង​កាត់​មនុស្ស និង​សត្វ​ចេញ​ពី​ស្រុក​នោះ​ផង

14 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ

15 បើ​កាល​ណា​អញ​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សំឡាប់​មនុស្ស​ទៅ ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់‌ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ​ឯង