1 រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត ឬមែកឈើណានៅក្នុងព្រៃផង
3 តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ តើមនុស្សនឹងយកកំណាត់១បោះភ្ជាប់សំរាប់ព្យួរប្រដាប់ណាបានឬ
4 មើល គេបោះទៅក្នុងភ្លើងទុកជាឱសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្តាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ