អេសេគាល 16:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2 កូន​មនុស្ស​អើយ ចូរ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​ចុះ

3 ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្ស​នឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត

4 ឯ​កំណើត​ឯង គឺ​នៅ​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​គេ​មិន​បាន​កាត់​ផ្ចិត​ឯង​ទេ ក៏​មិន​បាន​លាង​ជំរះ​ឯង​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង

5 គ្មាន​ភ្នែក​ណា​ប្រណី​ឯង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នោះ​ដល់​ឯង ដោយ​អាណិត‌អាសូរ​ចំពោះ​ឯង​ឡើយ គឺ​គេ​បោះ​ចោល​ឯង​នៅ​ទី​វាល​ទទេ ពី​ព្រោះ​គេ​ខ្ពើម​រូប​ឯង ក្នុង​ថ្ងៃ​ដែល​ឯង​បាន​កើត​មក​នោះ។