1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡិមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ
3 ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្សនឹងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត
4 ឯកំណើតឯង គឺនៅថ្ងៃដែលឯងកើតមក នោះគេមិនបានកាត់ផ្ចិតឯងទេ ក៏មិនបានលាងជំរះឯងដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង
5 គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។
6 កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើកាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ
7 អញក៏ធ្វើឲ្យឯងមានវ័យចំរើនឡើងដូចជាស្មៅនៅវាល ហើយឯងបានកើនឡើងត្រឡប់ជាធំ ដល់ទៅមានរូបឆើតល្អ ដោះឯងបានដុះពេញរាងឡើង សក់ឯងក៏បានវែងហើយ ប៉ុន្តែឯងនៅអាក្រាត ហើយខ្លួនទទេ