10 អញបានតែងតួឯងដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យឯង ហើយក្រវាត់ឯងដោយសំពត់ទេសឯក រួចគ្រលុំដោយសំពត់ព្រែ
11 ក៏បានតាក់តែងឯងដោយគ្រឿងលំអ បានបំពាក់កងនៅដៃឯង ហើយខ្សែនៅក
12 ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក និងក្បាំងយ៉ាងល្អនៅក្បាលឯង
13 ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនឹងប្រាក់ ឯសំលៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចំរើនឡើងដល់ទៅមានអំណាចជាស្តេច
14 ឯកិត្តិសព្ទពីលំអរុងរឿងរបស់ឯង បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលំអររបស់ឯងបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់អញដែលអញបានឲ្យស្ថិតលើឯង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ប៉ុន្តែឯងបានទុកចិត្តនឹងរូបលំអរបស់ឯង ហើយបានធ្វើជាស្រីសំផឹង ដោយព្រោះល្បីឈ្មោះនោះ ក៏បានត្រូវការនឹងអស់អ្នកណាដែលដើរកាត់មុខឯង ឯងបានសំរាប់ជារបស់គេហើយ
16 ឯងបានយកសំលៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ