20 មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះ តើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ
21 បានជាឯងសំឡាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22 ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង
24 នោះឯងបានសង់ផ្ទះបនសំរាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សំរាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត
25 ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចំរើនការកំផិតរបស់ឯងជាច្រើនឡើង
26 ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចំរើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង