27 ដូច្នេះមើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
28 ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
29 ដូច្នេះ ឯងបានចំរើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែឯងនៅតែមិនទាន់ឆ្អែតទៀត។
30 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចិត្តឯងទន់អីម៉្លេះ ដែលឯងបានប្រព្រឹត្តអំពើទាំងនេះ ជាការរបស់ស្រីសំផឹងដ៏ឈ្នះឈ្នាន
31 ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ និងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ
32 យីះ ឯងជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្ដីហើយ
33 គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី