អេសេគាល 16:30-36 KHOV

30 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចិត្ត​ឯង​ទន់​អី​ម៉្លេះ ដែល​ឯង​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​របស់​ស្រី​សំផឹង​ដ៏​ឈ្នះ‌ឈ្នាន

31 ដោយ​ឯង​បាន​សង់​ផ្ទះ​បន​របស់​ឯង នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ និង​ទី​សំខាន់​របស់​ឯង​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​ឯង​មិន​មែន​ដូច​ជា​ស្រី​សំផឹង​ទេ ពី​ព្រោះ​ឯង​មិន​រមឹល​មើល​ថ្លៃ​ឈ្នួល​ឡើយ

32 យីះ ឯង​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្ដី​ហើយ

33 គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​សំផឹង​ទាំង​ប៉ុន្មាន តែ​ឯង​វិញ ឯង​ឲ្យ​ឈ្នួល​ដល់​សហាយ​ឯង​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មក​ឯ​ឯង​ពី​គ្រប់​ទិស​ជុំវិញ សំរាប់​ទទួល​រួម‌បវេណី

34 ហើយ​ឯង​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​សំផឹង​របស់​ឯង ដោយ​ឥត​មាន​អ្នក​ណា​រក​តាម​ឯង ដើម្បី​រួម​ដំណេក​នឹង​ឯង​ឡើយ ហើយ​ដោយ​ឯង​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​ឯង​ទេ យ៉ាង​នោះ​បាន​ជា​ឯង​ខុស​ពី​គេ​ហើយ។

35 ដូច្នេះ ឱ​ស្រី​សំផឹង​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

36 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​ឯង​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​ឯង ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ​ឯង ដោយ​ព្រោះ​គ្រប់​អស់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​ឯង និង​ឈាម​របស់​កូន​ចៅ​ឯង​ដែល​ឯង​បាន​ថ្វាយ​ដល់​វា