38 នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ
39 អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសំលៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ
40 គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងឯង និងចោលឯងដោយថ្ម ហើយចាក់ទំលុះឯងដោយដាវ
41 រួចគេនឹងដុតផ្ទះឯងចោល ហើយនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ
42 គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
43 អញនឹងទំលាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44 មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិតគេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ