អេសេគាល 16:7-13 KHOV

7 អញ​ក៏​ធ្វើ​ឲ្យ​ឯង​មាន​វ័យ​ចំរើន​ឡើង​ដូច​ជា​ស្មៅ​នៅ​វាល ហើយ​ឯង​បាន​កើន​ឡើង​ត្រឡប់​ជា​ធំ ដល់​ទៅ​មាន​រូប​ឆើត​ល្អ ដោះ​ឯង​បាន​ដុះ​ពេញ​រាង​ឡើង សក់​ឯង​ក៏​បាន​វែង​ហើយ ប៉ុន្តែ​ឯង​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

8 គ្រា​នោះ កាល​អញ​បាន​ដើរ​តាម​ទី​នោះ​មើល​ឯង នោះ​ឃើញ​ថា ដល់​ពេល​ស្រឡាញ់​ហើយ ដូច្នេះ អញ​បាន​យក​ជាយ​អាវ​អញ​គ្រប​លើ​ឯង ព្រម​ទាំង​បិទ​បាំង​សណ្ឋាន​អាក្រាត​របស់​ឯង អើ អញ​បាន​ស្បថ​នឹង​ឯង ហើយ​តាំង​សញ្ញា នឹង​ឯង​ផង នោះ​ឯង​បាន​ត្រឡប់​ជា​របស់​ផង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

9 ខណៈ​នោះ អញ​បាន​លាង​ឯង​ដោយ​ទឹក អើ អញ​បាន​ជំរះ​ឈាម​ឯង​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យ

10 អញ​បាន​តែង​តួ​ឯង​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​ឯង ហើយ​ក្រវាត់​ឯង​ដោយ​សំពត់​ទេស‌ឯក រួច​គ្រលុំ​ដោយ​សំពត់​ព្រែ

11 ក៏​បាន​តាក់‌តែង​ឯង​ដោយ​គ្រឿង​លំអ បាន​បំពាក់​កង​នៅ​ដៃ​ឯង ហើយ​ខ្សែ​នៅ​ក

12 ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​ឯង

13 ដូច្នេះ ឯង​បាន​ប្រដាប់​ដោយ​មាស ហើយ​នឹង​ប្រាក់ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ ឯង​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង ឯង​មាន​រូប​ល្អ​ឆើត​ក្រៃលែង ហើយ​បាន​ចំរើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច