អេសេគាល 17:21-24 KHOV

21 ឯ​អស់​ពួក​អ្នក​ក្នុង​កង‌ទ័ព​វា​ដែល​រត់​រួច គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

22 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​កាច់​យក​ចុង​ដើម​តាត្រៅ​យ៉ាង​ខ្ពស់ ទៅ​ដាំ​ចុះ អញ​នឹង​កាច់​យក​លំពង់​១​យ៉ាង​ទន់ ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​ស្រឡេត

23 គឺ​អញ​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តាត្រៅ​យ៉ាង​ល្អ ឯ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សំបុក​នៅ​ក្រោម​ម្លប់​នៃ​មែក​វា

24 ដូច្នេះ អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី​នឹង​ដឹង​ថា អញ គឺ​យេហូវ៉ា អញ​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើម​ឈើ​ទាប​ឡើង​វិញ អញ​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ​គឺ​អញ យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ​ផង។