2 ឯងរាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាឯងរាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ
4 មើល ព្រលឹងទាំងអស់ជារបស់ផងអញ ទោះទាំងព្រលឹងនៃឪពុក និងព្រលឹងនៃកូនផង ក៏ជារបស់ផងអញដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ។
5 ប៉ុន្តែបើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវហើយទៀងត្រង់
6 ឥតដែលស៊ីនៅលើភ្នំ ឬងើបភ្នែក មើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវកាល
7 ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសំលៀកបំពាក់វិញ
8 គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកំរៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសំរេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា