24 តែឯមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ទាំងការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្តវិញ នោះតើនឹងរស់នៅឬ ឯអំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
25 ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយចូរស្តាប់ចុះ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
26 កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះឯង
27 មួយទៀតកាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ
28 គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលង ដែលខ្លួនបានប្រព្រឹត្តនោះ
29 ប៉ុន្តែពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
30 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ