អេសេគាល 18:7-13 KHOV

7 ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ

8 គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កំរៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា

9 ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។

10 បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កំចាយ​ឈាម ឬ​ប្រព្រឹត្ត​ការ​អ្វី​យ៉ាង​នោះ

11 ឥត​ដែល​ប្រព្រឹត្ត​ការ​ទាំង​ប៉ុន្មាន​ដែល​គួរ​ធ្វើ​ទេ គឺ​បាន​ស៊ី​នៅ​លើ​ភ្នំ​វិញ ហើយ​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន

12 ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ ហើយ​កំសត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម

13 បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កំរៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។