8 គ្រានោះអស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ពីស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេទៅ
9 គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកនាំទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវានៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។
10 ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចំការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ
11 ដើមនោះមានមែកមាំ សំរាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកដ៏ញឹកស្និត វាទាញនាំភ្នែកគេដោយកំពស់ និងមែកយ៉ាងសន្ធឹករបស់វា
12 តែវាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ ហើយត្រូវបោះចុះដល់ដី រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀមទៅ មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ ឯភ្លើងក៏ឆេះអស់រលីង
13 ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត
14 មានភ្លើងចេញពីដំបង១ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សំរាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតសោះ នេះជាបទទំនួញ ហើយនឹងបានទុកជាពាក្យទួញតទៅ។