អេសេគាល 2:6-10 KHOV

6 ឯ​ឯង កូន​មនុស្ស​អើយ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា ហើយ​នឹង​អញ្ចាញ​មក​ទាស់​ជា​នឹង​ឯង ហើយ​ឯង​មាន​ទី​អាស្រ័យ​នៅ​កណ្តាល​ពួក​ខ្យា‌ដំរី​ក៏​ដោយ កុំ​ឲ្យ​ខ្លាច​ពាក្យ​សំដី​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

7 ត្រូវ​ឲ្យ​ឯង​ថ្លែង​ពាក្យ​របស់​អញ​ប្រាប់​ដល់​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង‌ចចេស​ណាស់។

8 តែ​ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​អញ​ប្រាប់​ដល់​ឯង​ចុះ កុំ​ឲ្យ​ឯង​មាន​ចិត្ត​រឹង‌ចចេស ដូច​ជា​ពូជ‌ពង្ស​រឹង‌រូស​នេះ​ឡើយ ចូរ​ហា​មាត់​ស៊ី​របស់​ដែល​អញ​ឲ្យ​ដល់​ឯង

9 រួច​កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​ដៃ​១ លូក​មក​ដល់​ខ្ញុំ ក៏​ឃើញ​ក្រាំង​១នៅ​ក្នុង​ដៃ​នោះ

10 ទ្រង់​ក៏​បើក​ត្រដាង​ក្រាំង​នោះ​នៅ​មុខ​ខ្ញុំ នោះ​ឃើញ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​ផង មាន​កត់​ទុក​សុទ្ធ​តែ​ជា​ពាក្យ​ទំនួញ ពាក្យ​សោក‌សៅ និង​សេចក្ដី​វេទនា​ទទេ។