អេសេគាល 20:23-29 KHOV

23 មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់

24 ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​បង្អាក់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​វិញ ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​ពួក​អយ្យកោ​គេ​ដែរ

25 អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ ហើយ​នឹង​បញ្ញត្ត​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ

26 អញ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​ដង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

27 ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពួក​អយ្យកោ​ឯង​រាល់​គ្នា​បាន​ប្រមាថ​ដល់​អញ​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​អញ

28 ដ្បិត​កាល​អញ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ នោះ​គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប រួច​គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ដង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​ដង្វាយ​សំរាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​ដង្វាយ​ច្រួច​របស់​គេ​នៅ​ទី​នោះ​ដែរ

29 នោះ​អញ​បាន​សួរ​គេ​ថា ទី​ខ្ពស់​ដែល​ឯង​តែង‌តែ​ទៅ​នោះ តើ​ដូច​ម្តេច ដូច្នេះ ទី​នោះ​បាន​ហៅ​ឈ្មោះ​ថា «បាម៉ា» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។