អេសេគាល 20:45-49 KHOV

45 នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

46 កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ

47 ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់

48 ដូច្នេះ គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​ថា គឺ​អញ ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង​នោះ ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ

49 នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ​អី។